កម្ពុជា – គោលដៅវប្បធម៌ពេញនិយមលើពិភពលោក

ថ្ងៃទី ២២ មិថុនា ២០១៦, នៅអគារសន្តិភាព​ នៃទីស្តីការគណរដ្ឋមន្ត្រី, ព្រមគ្នានឹងការប្រគល់ជ័យលាភី “កម្ពុជា ជាគោលដៅទេសចរណ៍ល្អបំផុតលើពិភពលោក ឆ្នាំ​២០១៦” និងការប្រកាសចលនាប្រ​ឡងប្រ​ណាំង “បដិសណ្ឋារកិច្ចល្អ” លើកទីមួយ, បណ្ឌិតសភាទេសចរណ៍អឺរ៉ុបនៃក្រុមប្រឹក្សាអឺរ៉ុប ស្តីពីទេសចរណ៍ និងពាណិជ្ជកម្ម បានប្រគល់ផងដែរ នូវងារជា សមាជិកបណ្ឌិតសភាកិត្តិយស ជូនសម្តេចអគ្គមហា​សេនា ប​តីតេជោ ហ៊ុន សែន។ បណ្ឌិត Mircea Constantinescu ប្រធានបណ្ឌិតសភាទេសចរណ៍អឺរ៉ុប បានលើកឡើងថា សម្ដេចតេជោ ជា​បុគ្គលដែលមានបុគ្គលិកលក្ខណៈដ៏អស្ចារ្យម្នាក់ ទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ ទាំងក្នុងអតីតកាល និង​បច្ចុប្បន្នកាលនៃកម្ពុជា ហើយបន្តផ្ដល់ជាកម្លាំងរុញច្រានឱ្យមានភាពថ្កុំថ្កើងដល់អនាគត​របស់​កម្ពុជា និង​ជោគវាសនារបស់សកលលោកទាំងមូលផងដែរ។ លោកបានសង្កត់ធ្ងន់ពីភាពរស់រវើក និងសកម្មភាព​យ៉ាង​អស្ចារ្យរបស់សម្ដេចតេជោ ដែលបានរីកសាយជិត ៥ ទសវត្សមកហើយ ជាមួយនឹង​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធទៅនឹងប្រវត្តិសាស្ត្រ ការតស៊ូ ភាពគង់វង្សស្ថិតស្ថេរ និងក្ដីសង្ឈឹមរបស់ប្រជាជនកម្ពុជា។ លោកអះ​អាងថា សកម្មភាពសម្តេចតេជោ ហ៊ុន សែន ដែលយកចិត្តទុកដាក់ខ្ពស់ និងយូរអង្វែង​លើការ​សម្រប​សម្រួលការអភិវឌ្ឍវិស័យវប្បធម៌ និងទេសចរណ៍ ឆ្លុះបញ្ចាំងឱ្យឃើញថា ពីប្រទេសមួយដែលត្រូវបាន​បំផ្លិច​បំផ្លាញ​ដោយ​​ភ្លើងសង្គ្រាម និងការអត់ឃ្លាន, … Continue reading កម្ពុជា – គោលដៅវប្បធម៌ពេញនិយមលើពិភពលោក